Sponsorisé
ប្រមុខរដ្ឋបារាំង ម៉ាក្រុង ៖ អឺរ៉ុបត្រូវក្លាយជាមហាអំណាច អវកាស

កិច្ចប្រជុំកំពូលស្តីពីអវកាសរយៈពេល ២ថ្ងៃក្នុងទីក្រុងប៉ារីសដែលមានអ្នកចូលរួមជាង ២០០០នាក់បានបិទបញ្ចប់ នៅថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញា។ ដោយប្រកាសពីកិច្ចសហការដ៏ជិតស្និទ្ធជាមួយអាល្លឺម៉ង់ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បញ្ជាក់អំពីការវិនិយោគទុនចំនួន ២០ ពាន់លានអឺរ៉ូក្នុងវិស័យអវកាស។ ប្រមុខរដ្ឋបារាំងចង់ឃើញអឺរ៉ុបក្លាយជាមហាអំណាចអវកាសដែលមានកិត្តិយសស្មើមុខមាត់ទន្ទឹមនឹងប្រទេសមហាអំណាចផ្សេងទៀត។។ល។