Sponsorisé
នាវាចម្បាំងឥណ្ឌា INS Kulish នឹងចូលសំចតជាលើកដំបូងនៅមូលដ្ឋានសមុទ្ររាមកម្ពុជា

នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌាឈ្មោះ INS Kulish នឹងចូលសំចតជាលើកដំបូងនៅមូលដ្ឋានទ័ពជើងទឹករាម នាថ្ងៃទី១២ ខែកញ្ញាស្អែកនេះ។ បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកឥណ្ឌាពេលនេះមានគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសមុទ្រ និងការពារជាតិរវាងប្រទេសទាំងពីរ។